ads1

Slide show

អស់ក្តីបារម្ភ! វ៉ាក់ស៊ាំងចិនដែលខ្មែរប្រើទទួលស្គាល់ពីអង្គការសុខភាពពិភពលោកជាស្ថាពរហើយ

 

នៅថ្ងៃសុក្រ ទី០៧ ឧសភា ២០២១នេះ អង្គការសុខភាពពិភពលោក បានប្រកាសទទួលស្គាល់វ៉ាក់សាំងកូវីដ១៩ជាផ្លូវការរបស់ប្រទេសចិន គឺវ៉ាក់សាំងស៊ីណូហ្វាម សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដែលជាមធ្យោបាយមួយ ដើម្បីជួយបញ្ចប់ការរាតត្បាតពីកូវីដ១៩ ហើយវ៉ាក់សាំងស៊ីណូហ្វាមបានក្លាយជាវ៉ាក់ស៊ាំងទី៦ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ឱ្យប្រើប្រាស់។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីគេហទំព័រ BBC ។ ស៊ីណូហ្វាម គឺជាវ៉ាក់សាំងដំបូងគេដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ដែលមិនមែនជាប្រទេសលោកខាងលិច ទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក ខណៈពេលរហូតមកដល់បច្ចុប្បន្ននេះអង្គការសុខភាពពិភពលោកបានអនុម័តតែវ៉ាក់សាំងដូចជា Pfizer, AstraZeneca, Johnson និង Johnson និង Moderna ។ តែសូមរម្លឹកផងដែរថាកាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ លោកAlejendro Cravioto ដែលជាប្រធានផ្នែកក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រ​នៃអង្គការសុខភាពពិភពលោក បានធ្វើការថ្លែងក្នុងសារព័ត៌មានដែលក្រុមហ៊ុនវ៉ាក់សុំាងចិនទាំងពីរ( ស៊ីណូហ្វាម និងស៊ីណូវ៉ាក់) បានធ្វើការចែករំលែកក្នុងកិច្ចប្រជុំកាលពីសប្ដាហ៍មុន គឺបានបង្ហាញថា វ៉ាក់សុំាងចិនទាំង២នេះ គឺមានប្រសិទ្ធភាពដែលស្របតាមតម្រូវការបស់អង្គការសុខភា​ពពិភពលោក ក្នុងនោះគឺមានប្រសិទ្ធភាពរហូតលើសពី៥០%។ បន្ថែមពីនេះ លោកAlejendro Craviotoបានបញ្ជាក់ថា” ប្រសិទ្ធភាពវ៉ាក់សុំាងប្រហែល៥០% ឬ ច្រើនលើសអាចដល់ទៅ៧០% ដែលនេះ គឺជាទិន្នន័យដែលបញ្ជាក់ពីសុវត្តិភាពនៃការចាក់វ៉ាក់សុំាងមួយនេះ នឹងមិនបង្កគ្រោះថ្នាក់ ឬផលប៉ះពាល់អ្វីមួយដល់អ្នកចាក់នោះទេ។ ការប្រកាសនៅថ្ងៃទី ៣១ មីនា កន្លងមកនោះជាការប្រកាសដែលមានទាន់អនុម័តឱ្យប្រើប្រាស់ត្រឹមត្រូវតែបញ្ជាក់ពីគុណភាព លុះដល់ថ្ងៃទី ៧ ឧសភា នេះ វ៉ាក់សាំងស៊ីណូហ្វាមបានក្លាយជាវ៉ាក់ស៊ាំងទី៦ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ឱ្យប្រើប្រាស់ ដោយមានការធានាទាំងសុវត្ថិភាព, ប្រសិទ្ធភាព និង គុណភាពផងដែរ។ យ៉ាងណាមិញវ៉ាក់ស៊ាំងប្រភេទស៊ីណូហ្វាមនេះគឺជាវ៉ាក់ស៊ាំងប្រភេទតែមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានទិញពីប្រទេសចិនមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃតាំងពីមិនទាន់មានការចេញប្រកាសពីអង្គការសុខភាពពិភពលោកមកម្លេះ។ មានតែការចាក់វ៉ាក់ស៊ាំងការពារទេ ទើបអាចឱ្យស្ថានភាពនៃការឆ្លងធូរស្រាលវិញបានឆាប់រហ័ស ដូចនេះប្រសិនបើបងប្អូនឱ្យស្ថានការប្រសើរឡើងវិញ សូមនាំគ្នាទៅចាក់វ៉ាក់ស៊ាំងឱ្យបានគ្រប់ៗគ្នា៕

No comments:

business

health