Tuesday, May 4, 2021

ការបង់ថ្លៃប្រើប្រាស់អគ្គិសនី គឺជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់គ្រប់រូប ដែលត្រូវតែបង់ ព្រមទាំងត្រូវបង់ឲ្យទាន់ពេលកំណត់ ប៉ុន្តែ ក្នុងកាលៈទេសៈដែលប្រទេសយើងជួបប្រទះការរីករាលដាលនៃជំងឺកូវីដ១៩ អគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីជម្រើសក្នុងការទូទាត់វិក្កយបត្រអគ្គិសនី ក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ។ ពេលនេះ បើយើងពិនិត្យមើលខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា គឺវាពុំមានផលប៉ះពាល់ ឬជាគំនាបណាមួយដល់អ្នកប្រើប្រាស់អគ្គិសនីនោះទេ ផ្ទុយទៅវិញ សេចក្តីជូនដំណឹងនោះ មានគោលបំណងចំបងចំនួន២ គឺ ទី១.ផ្តល់មធ្យោបាយបង់ប្រាក់ផ្សេងៗ បន្ថែមលើមធ្យោបាយបង់ប្រាក់ដែលមានស្រាប់ ចំពោះអ្នកប្រើប្រាស់អគ្គិសនីដែលជាប់នៅតំបន់បិទខ្ទប់ និងទី២.ជាការអំពាវនាវចំពោះអ្នកប្រើប្រាស់អគ្គិសនី ដែលមានលទ្ធភាពបង់ ទាំងលទ្ធភាពលុយ និងមធ្យោបាយក្នុងការបង់ ចៀសវាងអ្នកប្រើប្រាស់អគ្គិសនី មួយចំនួនដែលមានលទ្ធភាពបង់ ប៉ុន្តែ ពន្យាពេលក្នុងការបង់ ឬមានចេតនាគេចវេសក្នុងការបង់ តាមគេតាមឯង ដោយយកលេសនេះ លេសនោះ ។ល។ ដោយឡែក ចំពោះអ្នកប្រើប្រាស់អគ្គិសនីដែលជាប់នៅតំបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហម និងពុំមានលទ្ធភាពក្នុងការបង់ពិតប្រាកដ អគ្គិសនីកម្ពុជាពុំបានគម្រាម ឬពុំបានកាត់ផ្តាច់ចរន្តនោះទេ ។ ដូច្នេះ សូមកុំមានការបកស្រាយ ឬយល់ឃើញខុសពីគោលបំណងពិតរបស់អគ្គិសនីកម្ពុជា ។





 

 

No comments:

Post a Comment