ads1

Slide show

តារាកំប្លែងថៃដ៏ល្បីឈ្មោះ លោក Kom Chauncheun បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩ ព្រឹកមិញ។

នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath បានឲ្យដឹងថា តារាកំប្លែងដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសថៃ គឺលោក Kom Chauncheun បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាកំប្លែង Kom Chauncheun បានបាត់បង់ជីវិតនៅវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ បន្ទាប់ពីសន្លប់បាត់ស្មារតីអស់ពេលជាយូរ។ កាលពីមួយរយៈមុន លោក Kom Chauncheun បានឆ្លងជំងឺកូវីដ១៩ ហើយមេរោគបានចូលទៅក្នុងសួត ធ្វើឲ្យរលាកសួតធ្ងន់ធ្ងររហូតតម្រូវឲ្យប្រើប្រាស់ម៉ាស៊ីនជំនួយអុកស៊ីហ្សែន មិនត្រឹមតែប៉ុណ្ណោះលោក​ក៏​មាន​ជំងឺខ្សោយតម្រងនោមថែមទៀត ហើយ​លោក​បានផ្លាស់ប្តូរពីមន្ទីរពេទ្យ Vibharam Hospital ទៅព្យាបាលនៅមន្ទីរពេទ្យ Ramathibodi Hospital Chakri Naruebodin វិញ ប៉ុន្តែនៅតែមិនជួយសង្គ្រោះលោកបាន។ ប្រជាជនថៃ និងអ្នកគាំទ្រលោក Kom Chauncheun បាននាំគ្នាចូលរួមរំលែកទុក្ខជាច្រើននៅក្នុងបណ្តាញសង្គម៕


 

 

No comments:

business

health